រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ និងចៀសវាងការមកច្រើនកកកុញដែលនាំឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុបាន និងកំពុងគិតគូររៀបចំវិធីចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមានភាពច្បាស់លាស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺៈ ៣កុំ និង៣ការពារ ព្រមទាំង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនអនុវត្តតាមការណែនាំដូចខាងក្រោម÷ ១-ត្រូវអនុវត្តវិធានការការពារខ្លួនតាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុកន្លងមក ដោយត្រូវស្នាក់នៅក្នុងផ្ទះមួយរយៈពេល ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរសិន។ ២-ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំតាមជូនដំណឹងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ហើយពេលត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវទៅតាមបញ្ជីឈ្មោះ និងតាមការអញ្ជើញរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ក្លឹបអន្តរជាតិជូហាវ និងផ្ទះស្នាក់នៅខាងក្រោយក្លឹបស្ថិតនៅផ្លូវសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ក្លឹបអន្តរជាតិជូហាវ និងផ្ទះស្នាក់នៅខាងក្រោយក្លឹបស្ថិតនៅផ្លូវសន្តិភាព ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....ការអញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
ព្រឹកថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុ មានទីតាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សូមអានបន្ត....អ្នកវិជ្ជមានវីរុសកូវីដ-១៩ នៅខេត្តព្រះសីហនុគិតត្រឹមម៉ោង០៨:០០ នាទីព្រឹក ថ្ងៃទី០៧ ខែមីនា
គិតត្រឹមម៉ោង០៨:០០ នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ អ្នកវិជ្ជមានវីរុសកូវីដ-១៩ នៅខេត្តព្រះសីហនុ មានចំនួនសរុប ១១០នាក់ ។
សូមអានបន្ត....ព័ត៌មានពីការចាក់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន
ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង មានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើន ហើយសម្រុកមកចាក់ដោយមានការកកស្ទះ និងរង់ចាំយូរនោះ ក្រសួងសុខាភិបាល សូមធ្វើការផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្នសិននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ហើយនឹងចាប់ដំណើរការចាក់ឡើងវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទុកពេលវេលាជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ធ្វើការសម្របសម្រួលរៀបចំក្រុមប្រជាជនដែលនៅក្នុងក្រុមអាយុនេះ ដើម្បីមកចាក់ទៅតាមថ្ងៃនីមួយៗវិញ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីណែនាំ ស្តីពី វិធានការរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅចំណុចដើមចំបក់ ភូមិពូធឿង
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី សួង ម៉េត, ម៉ុត ពិសិដ្ឋ និង នួន សារឹម តំណាងប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រស់នៅភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ធុល សុធា និងលោក ឆាយ សុខន តំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ រស់នៅចំណុចអូរទ្រាក-អូរដា
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ