ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនបានឧបត្ថម្ភចំណីអាហារ នំប៉័ង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

ថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ឧកញ៉ា សុខ ហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រុមសមាគមនិស្សិត អ.ម.ត ខេត្តព្រះសីហនុ ក្រុមការងារ ស.ស.យ.ក ខេត្តព្រះសីហនុ សណ្ឋាគារសុខា ហាងនំបុ័ង ៧មករា ព្រមទាំងបងប្អូនសប្បុរសជនជាច្រើននាក់ទៀត បានឧបត្ថម្ភចំណីអាហារ នំប៉័ង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ។ សកម្មភាពនៃការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្ដីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ

សូមអានបន្ត....

សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល​ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល​ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការប្ដូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការប្ដូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកកាន់ទីតាំងថ្មី វេទិកា ៧មករា ស្ថិតនៅវិថីឯករាជ្យ (លេខ១០០) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សូមអានបន្ត....