ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញការងារជួរមុខ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករក្រុងព្រះសីហនុ មានទីតាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុគិតត្រឹមម៉ោង០៨:០០ នាទីព្រឹក ថ្ងៃទី០៧ ខែមីនា​

គិតត្រឹមម៉ោង០៨:០០ នាទីព្រឹក ថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ១១០នាក់ ។

សូមអានបន្ត....

ព័ត៌មានពីការចាក់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន

ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង មានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើន ហើយសម្រុកមកចាក់ដោយមានការកកស្ទះ និងរង់ចាំយូរនោះ ក្រសួងសុខាភិបាល សូមធ្វើការផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្នសិននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ហើយនឹងចាប់ដំណើរការចាក់ឡើងវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទុកពេលវេលាជូនអាជ្ញាធរ ថ្នាក់ក្រោមជាតិ ធ្វើការសម្របសម្រួលរៀបចំក្រុមប្រជាជនដែលនៅក្នុងក្រុមអាយុនេះ ដើម្បីមកចាក់ទៅតាមថ្ងៃនីមួយៗវិញ។

សូមអានបន្ត....

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់

រសៀលថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន០៣នាក់ បានស្នាក់នៅ ដោយពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន០៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុំព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានណែនាំឱ្យក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូត្រេះ ភូមិ៦ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....