ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ដំណឹងផ្អាកដំណើរការរៀន និងបង្រៀនសាលាបឋមសិក្សា ជំពូខ្មៅ និងសាលាបឋមសិក្សា ហ៊ុន សែន រាម ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍

(បច្ចុប្បន្នភាព) មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានជូនដំណឹងផ្អាកដំណើរការរៀន និងបង្រៀនសាលាបឋមសិក្សា ជំពូខ្មៅ និងសាលាបឋមសិក្សា ហ៊ុន សែន រាម ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ ដោយឡែកសាលារៀនដ៏ទៃទៀត ត្រូវបើកដំណើរការរៀន និងបង្រៀនជាធម្មតា។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមក លោកស្រី ស៊ូ លីដា អាសយដ្ឋាន ផ្ទះលេខ៣៥៨ ក្រុមទី៧ ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង

សេចក្តីជូនដំណឹង ជម្រាបមក លោកស្រី ស៊ូ លីដា អាសយដ្ឋាន ផ្ទះលេខ៣៥៨ ក្រុមទី៧ ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង

សូមអានបន្ត....

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ០៩ វិច្ឆិកា និង​ទិ​វា​កំ​ណើ​ត​នៃ​​កង​យោធពលខេមរភូមិន្

នាព្រឹកថ្ងៃច័ន្ទ ០៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ០៩ វិច្ឆិកា និង​ទិ​វា​កំ​ណើ​ត​នៃ​​កង​យោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)​ ដែលប្រព្រឹត្តនៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្ត និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើនកុះករ ។

សូមអានបន្ត....

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»

សូមក្រាបបង្គំទូលថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះអង្គត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»។

សូមអានបន្ត....