ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមធ្វើទស្សនកិច្ចស្វែងយល់អំពីការ អនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គមធ្វើទស្សនកិច្ចស្វែងយល់អំពីការ អនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណៈនេយ្យភាពសង្គម បានធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីការអនុវត្តផែនការការងារគណៈនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រ

រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ រដ្ឋបាលជលផល និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកJason Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកJason Choi នាយកក្រុមហ៊ុន SUNWAH ចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា

នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយ រៀបចំប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....