ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩

ព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ អមដំណើរដោយលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២១

គិតត្រឹមម៉ោង០៧:៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៩៥ នាក់ ។

សូមអានបន្ត....

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបសារធាណៈជនជ្រាបថា៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សូមអានបន្ត....