ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អ្នកជំងឺជាស្ត្រី​ ម្នាក់អាយុ​ ៤៣ឆ្នាំបានស្លាប់បាត់បង់ជីវិត

ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៦:៣០នាទីរសៀល​ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មានអ្នកជំងឺជាស្ត្រី​ ម្នាក់អាយុ​ ៤៣ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត​ ដោយសារស្ហុក(Shock)ភ្លាមៗបណ្តាលមកពីការហូរឈាមក្រពះខ្លាំងផង​ និងហូរឈាមរដូវច្រេីនពេកផង​ មិនមែនដោយសារជំងឺកូវីដ-១៩​ នោះឡេីយ។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ១៤៣នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២០៧នាក់ ស្រី១៣៦នាក់។  

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល

ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្តីពីការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០២កន្លែងបន្ថែម

គិតត្រឹមម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០២កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៤២កន្លែង។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មិនមានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ និងមានអ្នកជាសះស្បើយចំនួន ០៨ នាក់ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៧០នាក់។

សូមអានបន្ត....