ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការស្តាប់កិច្ចប្រជុំ​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្ដល់​យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី​ ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ អញ្ជើញចូលរួមស្តាប់កិច្ចប្រជុំ​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ​

សូមអានបន្ត....

កិច្ចប្រជុំដើម្បីត្រៀមរៀបចំផែនការការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំផែនការការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី នាពេលខាងមុខ ដែលកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

ឯកឧត្តម លោកជំទាវ លោក លោកស្រី និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវ:នៅក្នុងខេត្តព្រះសីហនុ អាចអញ្ជើញទៅបើកប្រាក់បៀវត្សប្រចាំខែ សីហា ឆ្នាំ ២០២០(បើកលើកទី១)នៅថ្ងៃសុក្រ១០ រោច ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ពស.២៥៦៤ត្រូវនិងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ គ្រប់សាខាធនាគារ អេស៊ីលីដា ក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....