Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃុំទំនប់រលក នៅស្រុកស្ទឹងហាវ

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃុំទំនប់រលក នៅស្រុកស្ទឹងហាវ

ស្រុកស្ទឹងហាវ៖  វេលាម៉ោង១៣និង៣០នាទី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន  មួយករណី ដែលប្រព្រឹត្ត នៅចំណុចក្រុម០៤ ភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
+ឃាត់ខ្លួនជនសង្ស័យ: ចំនួន ០១ នាក់ និងវត្ថុតាងរួមមាន៖
១/ ឈ្មោះ ខាត់ ចាន់ ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើត៖ ភូមិស្វាយរំពៀ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-ទីលំនៅបច្ចុប្បន្ន៖ ភូមិចិញ្ចឹប ឃុំចិញ្ចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-មុខរបរ៖ កម្មករសំណង់
-កំរិតវប្បធម៌៖ គ្មាន
-អត្តសញ្ញាណប័ណ្ណ៖គ្មាន
-ពីបទៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
វត្ថុតាងចាប់បានរួមមាន៖
១- ម្សៅសថ្លា ចំនួន ៤៩ កញ្ចប់ ទម្ងន់សុទ្ធ ២,៤០ ក្រាម
២- ដបសម្រាប់ជក់ថ្នាំញៀន ចំនួន ០១
៣- ដែកកេះ ចំនួន ១០
៤- ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
៥- ប្រាក់រៀល ចំនួន ៤២០.៥០០ រៀល
៦- ប្រាក់បាត ចំនួន ២០ បាត
– ជនសង្ស័យទាំង ០៦ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តព្រះសីហនុ ។
បណ្តាលទ្ធផលបង្ក្រាបខាងលើ ជាស្នាដៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។ TR

drug-steng-hav