Home / ព័ត៌មានសន្តិសុខសង្គម / បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបាន  ប្រព្រឹត្តនៅចំណុច ភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ រួមជាមួយវត្ថុតាង និងសម្ភារៈចាប់យកដូចរាយលំអិតខាងក្រោម៖
១ឈ្មោះ ខុម ពន្លឺ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ១ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ ជាងដែក
កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១.៧៤ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
២ឈ្មោះ ម៉ក់ ធារ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ/សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិ/សង្កាត់អូរឧកញ៉ាហេង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
ទីលំនៅបច្ចុប្បន្នៈ ភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មុខរបរៈ លក់ប្រហិត
កម្រិតវប្បធម៌ៈ ថ្នាក់ទី ០៦ (ថ្មី)
លិខិសំគាល់ខ្លួន ឬ អត្តសញ្ញាណប័ណ្ណៈ (គ្មាន)
-ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងនិងសម្ភារៈចាប់យកបានរួមមាន៖
ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ១៥.៦២ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
ចំពោះករណីខាងលើ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ រួចរាល់ហើយ ។

drug1