ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំនូវកិច្ចប្រជុំ ស្តីពី
ការត្រួត ពិនិត្យឡើងវិញនូវការងាររៀបចំសន្តិសុខក្នុងពិធីបុណ្យសមុទ្រដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកមេ
បញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកស្នងការរង រួមទាំងមន្ទីរពាក់ព័ន្ធនានាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សានូវការកំណត់នូវប័ណ្ណពិសេសសម្រាប់រថយន្តដែលអនុញ្ញាត្តអោយចេញ ចូលនូវផ្លូវពិធី កិច្ច
ការពាសន្តិសុខ រួមទាំងបង្ហាញអំពីផែនទីនៃការបែងចែកពង្រាយនូវកម្លាំងក្រុមការងារដើម្បីការពារនូវសន្តិសុខ ជូនថ្នាក់ដឹក
នាំរួមជាមួយនិងភ្ញៀវ ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមនូវពិធីបុណ្យសមុទ្រ នាពេលខាងមុខនេះផងដែរ។
(រូបភាព រួមជាមួយអត្ថបទដោយ៖ សម្បត្តិ)