ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះឈូសឆាយធ្វើផ្លូវថ្មីនៅតំបន់ឆ្នេរអារីស្តុន តភ្ជាប់ពីផ្លូវឆ្នេរអូរឈើទាល រហូតដល់ផ្លូវព្រះរាជដំណាក់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕ TR
សូមអានបន្ត....កិច្ចប្រជុំស្តីពីការចាក់ដីលប់អូរ ប្រឡាយ និង ការសាងសង់សំណង់នានាលើដីចំណីអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុទាំងមូល
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ជាតំណាងរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការចាក់ដីលប់អូរ ប្រឡាយ និង ការសាងសង់សំណង់នានាលើដីចំណីអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុទាំងមូល ។
សូមអានបន្ត....កិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាប្រធាន ក្រុមការងារថ្នាក់ជាតិ អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ។
សូមអានបន្ត....ពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៥
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០១៥ និង ការផ្តល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ ។
សូមអានបន្ត....បទសំភាសន៍ និងជួប សំណេះសំណាល ជាមួយគណៈប្រតិភូ អ្នកសារព័ត៌មាន មកពីខេត្តជាងស៊ូ ប្រទេសចិន
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ដល់បទសំភាសន៍ និងជួបសំណេះសំណាល ជាមួយគណៈប្រតិភូ អ្នកសារព័ត៌មាន មកពីខេត្តជាងស៊ូប្រទេសចិន ។
សូមអានបន្ត....ប្រជុំបូកសរុបការងារប្រចាំខែមីនានៅសាលាខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នំា២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមប្រជុំបូកសរុបការងារប្រចាំខែមីនានៅសាលាខេត្តព្រះសីហនុ ។
សូមអានបន្ត....កិច្ចប្រជុំស្តីពីការសាងសង់ បង្គោលអគ្គីសនីភ្ជាប់ពីស្រុកស្ទឹងហាវចូលមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤ៈ៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំជាមួយនាយករងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្តីពីការសាងសង់ បង្គោលអគ្គីសនីភ្ជាប់ពីស្រុកស្ទឹងហាវចូលមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ។
សូមអានបន្ត....កិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ២:៣០នាទី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពី ការសម្របសម្រួល ដោះស្រាយ និង ជំរុញការអភិវឌ្ឍន៍លើកោះរ៉ុង ។
សូមអានបន្ត....កិច្ចប្រជុំស្តីពី “ការពង្រឹង វិធានការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន”
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំស្តីពី "ការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន" រួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំ ឡើងនៅក្នុងសាលាខេត្តព្រះសីហនុ ។
សូមអានបន្ត....ចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់
ខេត្តព្រះសីហនុ, កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សូ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងទំនប់ប៉ូលឌែការពារទឹកប្រៃស្រុកព្រៃនប់ ដែលស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សូមអានបន្ត....