ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរភារកិច្ចប្រធានសាខា ពន្ធដាខេត្តព្រះសីហនុ នៅសាលប្រជុំនៃសាលាខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ។
តាមការបញ្ជាក់របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងថាលោក សន សុផល បានតែងតាំងជាប្រធានសាខាពន្ធដាខេត្តព្រះសីហនុថ្មីជំនួស លោក នុត វុត្ថា ប្រធានសាខាពន្ធដាខេត្តព្រះសីហនុចាស់ បានផ្លាស់ប្តូរទទួលភារកិច្ចថ្មីទៅជាប្រធានសាខាពន្ធដាខេត្តកណ្តាលជំនួសលោក ទាវ សារឿនដែលត្រូវចូលនិវត្តន៏ និងលោក ស្រី សុវណ្ទារិទ្ធ ប្រធានការិយាល័យសវនកម្មពន្ធ នៃសាខាពន្ធដាខេត្តត្បូងឃ្មុំ កាន់ភារិច្ចថ្មីជំនួសលោក សន សុផល ដែលត្រូវទទួលភារកិច្ចថ្មី តាមប្រការ២ នៃលិខិតលេខ៣៥៥ សហវ .ប្រក របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
(រូបភាព និង អត្ថបទដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)