ខេត្តព្រះសីហនុ៖ ថ្ងៃ២០ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវ កិច្ចប្រជុំស្តីពីការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្ដីជាប់កិច្ចសន្យា ក្រោមអធិបតីភាពលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក ទី រ៉ាណាត អគ្គាធិការរង នៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្ដីមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធផងដែរ។
លោក ផៃ ប៊ុនវណ្ណៈ បានមានប្រសាសន៍បើកកម្មវិធីក្នុងអង្គប្រជុំទាំងមូល បន្ថែមពីលើនេះលោក ទី រ៉ាណាត បានលើកឡើងអំពីចំនុចមួយចំនូនដូចជា៖
• ស្នើឲ្យមន្រ្ដីគ្រប់ស្ថាប័នទាំងអស់បិទម៉ោងធ្វើការងារនៅមុខបន្ទប់
• ធ្វើការសរុបមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា
• វត្តមាន និងអវត្តមានរបស់មន្រ្ដី
• ធ្វើរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែ។
នៅក្នុងកិច្ចប្រជុំនេះដែរបានអាននូវអនុក្រឹត្យលេខ ៥៦ អនក្រ-បក របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីអំពីការគ្រប់គ្រងវត្តមានមន្រ្ដីរាជការស៊ីលវិល និងមន្រ្ដីជាប់កិច្ចសន្យាដល់សមាជិកសមាជិកាដែលបានចូលរួមក្នុងអង្គប្រជុំនាព្រឹកនេះអោយបានជ្រាបនៅបទបញ្ញាតិទូទៅ និងប្រព័ន្ធ នីតិវិធីនៃការស្រង់តាមដាន ត្រួតពិនិត្យអំពីវត្តមានរួមជាមួយការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្ម ចំពោះអវត្តមានដែលមានការអនុញ្ញាតិ និងអវត្តមានដែលគ្មានការអនុញ្ញាតិ រួមទាំងបានបង្ហាញនូវគំរូ នៃការស្រង់វត្តមានប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ និងព្រឹត្តិបត្តិការងារប្រចាំឆ្នាំរបស់មន្រ្ដីរាជការស៊ីវិល។
បន្ទាប់ពីលោក ទី រ៉ាណាតមានប្រសាសន៍រួចលោកបានបែងចែកក្រុមជា៥ដើម្បីពិភាក្សា និងត្រួតពិនិត្យបញ្ជីអវត្តមានមន្រ្ដីតាមមន្ទីរអង្គភាពនានា៕ TR (អត្ថបទនិងរួបភាពដោយក្រុមគេហទំព័រ)