ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូតិខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ឌាំង ទ្វៀតអែម អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្តគៀនយ៉ាង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោកស្រី ឌាំង ទ្វៀតអែម អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្តគៀនយ៉ាង ក៏បានសាកសួរនូវសុខទុក្ខ និងបានជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះឯកឧត្តម យន្ត មីនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ដែលជាមន្រ្តីរាជការនៃសាលាខេត្តព្រះសីហនុ ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តមដែលបានអនុញ្ញាត្តអោយជូរជួបសម្តែងការគួរសមនាឱកាសនេះ។
ឯកឧត្តម យន្ត មីនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៏ដល់គណៈប្រតិភូត ក៏ថ្លែងអំណរគុណ រួមទាំងបានជូនពរ ដល់គណៈប្រតិភូតិខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ឌាំង ទ្វៀតអែម អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្តគៀនយ៉ាង។
នាឱកាសនោះ គណៈប្រតិភូតិខេត្តគៀនយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ឌាំង ទ្វៀតអែម អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្តគៀនយ៉ាង ក៏បានជូននូវវត្ថុអនុស្សាវរីដល់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាកិច្ចបន្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏មាននូវរូបសំណាក់តោ២ ដែលជានិមិត្តរូបខេត្តព្រះសីហនុជូនដល់លោកស្រី ឌាំង ទ្វៀតអែម អនុលេខាប្រចាំការគណកម្មាធិការបក្សខេត្តគៀនយ៉ាង និងគណៈប្រតិភូតផងដែរ៕ TR
(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)