កូរ៉េខាងត្បូង៖ ដោយបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ និងដោយបានអញ្ចើញរបស់លោក អាន សាំងស៊ូ អភិបាលក្រុងឆាងវុន នៃសាធារដ្ឋកូរ៉េខាងត្បូង នៅរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូខេត្តព្រៈសីហនុដឹកនាំដោយ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈខេត្តព្រះសីហនុនិងលោកជំទាវ រួមដំណើរជាមួយមន្រី្តពាក់ពន្ធ័បានអញ្ជើញទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅទីក្រុងឆាងវ៉ុន។
ក្នុងឱកាសអញ្ជើញដល់ព្រលានយន្តហោះប៊ូសានគណៈប្រតិភូត្រូវបានទទួលការរាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់មន្រី្តនៃក្រុងឆាងវ៉ុន បំពេញទស្សនៈកិច្ច និងស្នាក់អាស្រ័យនៅទីក្រុងឆាងវុន នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ មានពិធីចុះហត្តលេខា ស្តីពីការយោគយល់គ្នាដើម្បីបង្កើនវិស័យសេដ្ឋកិច្ចនិងទេសចរណ៍។ ក្នុងសន្ទរកថាប្រហែល៤នាទី របស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើអោយថ្នាក់ដឹកនាំនិងអ្នកវិនិយោកក្រុងឆាងវ៉ុន ចាប់អារម្មណ៍ដោយមានបំណងចង់ទៅវិនិយោគនៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថាក្នុងពិធីចុះហត្ថលេខារវាងលោក អាន សាំងស៊ូ អភិបាលក្រុងឆាងវុន នៃសាធារណៈរដ្ឋកូរ៉េនិងឯ ឧយន្ត មីន អភិបាលខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា ក៏មានការអញ្ចើញចូលរួមពីសំណាក់លោក សេង សុជាតិតំណាងឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េនិងមន្រី្តពាក់មួយចំនួនទៀត ។ការចងសម្ព័ន្ធមេត្រីភាពនេះគឺនឹងជម្រុញឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែរីកចម្រើនឆាប់រហ័ស៕ TR