សាលាខេត្តព្រះសីហនុ៖ ថ្ងៃអង្ការ៏៩រោចខែមិគសិរ ឆាំ្នរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆាំ្ន២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង អភិវឌ្ឈន៍ អភិរក្ស ផា្កថ្ម ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ក្នុងខេត្តព្រះសីហនុក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងនៃគណ:អភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្រៃ្តយ៍។ កិច្ចប្រជុំនេះក៍បានលើកឡើងអំពីលិខិតលេខ១២២/សសរ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីអំពីរការបង្កើតក្រុមការងារគ្រប់គ្រង អភិវឌ្ឈន៍ អភិរក្ស ផា្កថ្ម ធនធានជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថាក្រុមការងារខាងលើមានតួនាទីភារកិច្ចដូចជា៖
– រៀបចំ និងអនុវត្តផែនការគ្រប់គ្រង ការបង្កើតក្រុមការងារគ្រប់គ្រង អភិវឌ្ឈន៍ និងអភិរក្ស ផា្កថ្ម ធនធានជីវចម្រុះតំបន់ផ្កាថ្ម តំបន់ថ្ម
ប៉ប្រះទឹក តំបន់ស្មៅសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ អោយមាននិរន្តភាព
– ពង្រឹងការអប់រំ ផ្សព្វផ្សាយច្បាប់ជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា សា្លក់សញ្ញា ក្នុងការការពារ អភិរក្សធនធានជីវចម្រុះក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ
– ពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់សកម្មភាពល្មើសច្បាប់
– តាមដាននិងត្រួតពិនិត្យលើការវិវឌ្ឍនភាពនៃការវិវឌ្ឍធនធានជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ
– រៀបចំ និងពង្រឹងកិច្ចសហប្រតិបត្តិជាមួយសា្ថប័នពាក់ព័ន្ធដៃគូអភិវឌ្ឍ មា្ចស់ជំនួយ អង្គការសង្គមស៊ីវិល សមាគម សហគមន៍នេសាទ គ្រឹះសា្ថនអប់រំ វិទ្យាសា្ថនសា្រវជា្រវជាតិ-អន្តរជាតិ វិស័យឯកជន និងសប្បុរសនានា ដើម្បីស្នើសុំការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង ការអភិវឌ្ឈ និងការអភិរក្ស ផា្កថ្ម ធនធានជីវចម្រុះបាតសមុទ្រនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រក្នុងខេត្តព្រះសីហនុ។
– រៀបចំយន្តគ្រប់គ្រងហិរញ្ញវត្ថុ គៀងគរមូលនិធិសប្បុរសធម៌ដៃគូអភិវឌ្ឍនានា មា្ចស់ជំនួយ អង្គការសង្គមស៊ីវិល សមាគមនិងវិស័យឯកជន និងជាពិសេសការបរិច្ចាគថវិកាដោយមានចិត្តពីភ្ញៀវទេសចរចុះមុជទឹកទស្សនាផ្កាថ្ម សៅ្មសមុទ្រឬធនធានសមុទ្រផ្សេងៗទៀត
– រៀបចំរបាយការណ៍បូកសរុបអំពីវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆាំ្នជូនឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត។
ជាចុងក្រោយលោកក៏បានស្នើសា្ថប័នមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រនគរបាលការពារព្រំដែនទឹកមូលដ្ឋានសមុទ្ររាម ទីបញ្ជាការដ្ឋានការពារកោះឆ្នេរ និងគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចូលរួមសហការ និងបង្កលក្ខណ:ងាយស្រួលដល់ក្រុមការងារ ដើម្បីអនុវត្តភារកិច្ចសម្រេចបានលទ្ធផលល្អប្រសើរ។
(រូបភាព និង អត្ថបទដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ) LSP