ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីអំពី” ការរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងរៀបចំទទួល ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ មកបំពេញទស្សនៈកិច្ចនៅខេត្តព្រះសីហនុ ក្រោមអធិបតីរបស់ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ។
លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចការរៀបចំបុណ្យទាននេះមានសារៈសំខាន់ណាស់ គឺជាការតុបតែងក្រុងព្រះសីហនុ ក្នុងគោលបំណងបម្រើអោយវិស័យទេសចរណ៍ ធ្វើយ៉ាងណាអោយក្រុងនិងខេត្តរបស់យើងក្លាយទៅជាក្រុង ខេត្តដែលជាប់ចំណាត់ថ្នាក់ល្អ និងជាតារារះនាភាគនិរតី ដែលជាបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាតអាស៊ាន នាខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ។ លោកបានបន្ថែមទៀតថា តំបន់អូរឈើទាល ក៏យើងគួរយកចិត្តទុកដាក់ផងដែរ ដោយធ្វើការតុបតែងភ្លើងបន្ថែម ដោយឡែកផ្លូវឯកទិសពីស្រាបៀរអង្គរ មកផែ យើងត្រូវ ដាក់ភ្លើងបំភ្លឺផ្លូវផងដែរ ចំណែកស្រះទឹកស្រាបៀរអង្គរ និងធ្វើជាសួនច្បារដើម្បីបងប្អូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ អាចហាត់ប្រាណនៅទីនោះផងដែរ ។ រឺឯតំបន់បឹងព្រែកទប់ក៏ត្រូវបានរៀបចំធ្វើផ្លូវដើម្បីការពារកុំអោយបាត់បង់ ។
ជាចុងក្រោយ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំ សង្ឃឹមថានាថ្ងៃ ប្រកួតប្រជែងទីក្រុងស្អាត អាស៊ាន នាខែមករា ឆ្នាំ ២០១៨ នឹងទទួលបានចំណាត់ថ្នាក់ល្អ ។
(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័ខេត្តព្រះសីហនុ) LSP