ថ្ងៃ អង្គារ៏ ទី ០៩ រោច ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ អង្គារ៏ ទី ១២ ធ្នូ ឆ្នាំ ២០១៧ វគ្គបណ្តុះបណ្តាល ស្តីពី ការតាមដានត្រួតពិនិត្យ និងវាយតំលៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឆត្រវុធ អគ្គលេខាធិការរងក្រសួងមុខងារសាធារណៈ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ លោកប្រាក់ ប្រានីដ្ឋា ប្រធាននាយកដ្ឋានក្រសួងមុខងារសាធារណៈ។
វគ្គសិក្ខាសាលានេះបានមានគោលបំណងអោយការរៀបចំឯកសារគោលការណ៏ណែនាំស្តីពីការតាមដានត្រួតពិនិត្យនិងវាយតំលៃការតាមដានត្រួតពិនិត្យ និងវាយតំលៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ អោយកាន់តែប្រសើ រួមទាំងមានគោដៅអោយការរៀបចំក្របខណ្ឌ និងឧបករណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីអោយការប្រមូលទិន្នន័យ និងការធ្វើរបាយការណ៍ដែលមានលក្ខណៈស្តង់ដាក្នុងការវាស់វែងការអនុវត្ត NPAR។ ធ្វើអោយមានសុខដុមនីយកម្ម និង សង្គតិភាពនូវប្រព័ន្ធ និងឧបករណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ NPAR ទៅនឹងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃរបស់ក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ។ ពង្រឹងការប្រមូលរបាយការណ៍ជាប្រចាំពីនាយកដ្ឋាន និងបណ្តុះបណ្តាលអង្គភាពពាក់ព័ន្ធ។ រួមជាមួយនឹងគោលដៅសំខាន់ៗមួយចំនួនទៀតផងដែរ។
(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ) LSP