Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្តីពីការសម្រួលសន្តិសុខសណ្ដាប់ធ្នាប់ ជូនគណៈប្រតិភូបវរកញ្ញាឯកពិភពលោក

កិច្ចប្រជុំ ស្តីពីការសម្រួលសន្តិសុខសណ្ដាប់ធ្នាប់ ជូនគណៈប្រតិភូបវរកញ្ញាឯកពិភពលោក

ខេត្តព្រះសីហនុ៖ ថ្ងែទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០២:០០នាទីរសៀល លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំពិភាក្សាអំពីសំណើសុំជួយសម្រួលសន្តិសុខសណ្ដាប់ធ្នាប់ជូនគណៈប្រតិភូបវរកញ្ញាឯកដែលគ្រោងមក ទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុចាប់ពីថ្ងែទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព កិច្ចការមនុស្សធម៌ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងពិភពលោកដែលមានតំណាងគណៈប្រតិភូប្រមាណពី ៨០ ប្រទេសនៅលើពិភពលោកដោយបានស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានីយទូរទស្សន៍ហង្យមាសHDTV។

ជាមួយគ្នានេះដែរគណៈប្រតិភូបវរកញ្ញាឯកពិភពលោកមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍និងថតបង្ហាញពីសម្លៀកបំពាក់សមុទ្រនៃបណ្ដាលប្រទេសចូលរួម និងសំលៀកបំពាក់សមុទ្រប្រពៃណីខ្មែរនៅខេត្តព្រះសីហនុពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកាឆ្នាំ ២០១៧ ជាការសិក្សាក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ នៃព្រះរាជជាណាចក្រកម្ពុជា។TR

ក្រុមគេហទំព័រខេត្តព្រះសីហនុ

meeting meeting1 meeting2 meeting3 meeting4 meeting5