Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច័្ឆយ នៅសង្កាត់កោះរ៉ុង

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច័្ឆយ នៅសង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច័្ឆយ នៅភូមិកោះតូច ភូមិសុខសាន្ត ភូមិដើមថ្កូវ និងភូមិព្រែកស្វាយ នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅសាលាសង្កាត់កោះរ៉ុង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោកចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរខេត្ត មន្ត្រីពាក់ព័ន្ធនានា និងបង ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះលោកឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងនូវសន្ទរកថារបស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមអបអរសាទរ ដល់លទ្ឋផលនៃការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តព្រះសីហនុកន្លងមក និងភូមិទាំង៤ នៃសង្កាត់កោះរ៉ុងនាឱកាសនេះ និងថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ជាមួយសមាជិកគណកម្មាការរដ្ឋបាលសង្កាត់កោះរ៉ុងកន្លងមក។

បន្ថែមពីលើនោះដែរលោកឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុក៏បានសំនូមពរអោយកម្លាំងនគរបាលសង្កាត់កោះរ៉ុង ផ្តល់កិច្ចសហការដល់ក្រុមការងារទាំង៤ក្រុមតាមភូមិនីមួយៗ។

(រូបភាពនិងអត្តបទដោយ ៖សម្បត្តិ សំណាង)

q1 q2 q3 q4 q5 q6 q7 q8 q9