ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានរៀបចំបើក នូវកិច្ចប្រជុំផ្សព្វផ្សាយស្ដីអំពី ការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ទូទាំងប្រទេសសម្រាប់ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្ដ្រីមកពីអង្គភាពនានាជុំវិញខេត្តដែលពាក់ព័ន្ធផងដែរ។
ក្នុងអង្គប្រជុំនេះដែរក៏បានពិភាក្សា និងបង្ហាញអំពីលិខិតលេខ៥៨៧៤ សហវ-អហក ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលយោងតាមមាត្រា១១ នៃអនុក្រឹត្យលេខ១៦អនក្រ.បកចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០២ ស្ដីពីមូលនិធិឃុំ សង្កាត់ និងអនុក្រឹត្យ លេខ៤៦៥អនក្រ.បកចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស្ដីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
(អត្ថបទ និងរូបភាពដោយ៖ សម្បត្តិ និងសំណាង)