ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើការងារធ្វើតេស្តទឹកនោមរកសារធាតុញៀនចំពោះអ្នកបើកបររថយន្តដឹកជញ្ជូនធន់ធ្ងន់។
អង្គប្រជុំបានពិភាក្សាអំពីការត្រៀមបែងចែកក្រុមការងារ រួមទាំងការកំនត់នូវទីកន្លែង និងពេលវេលា និងចំនួនអ្នកដែលតំរូវអោយចូលពិនិត្យក្នុងមួយពេលៗ។ ក្រោយពីកិច្ចពិភាក្សាត្រូវបានបញ្ចប់ក្រុមការងារបាន សម្រេចជ្រើសរើស នូវទីកន្លែង និងពេលវេលាមួយយ៉ាងសមស្រប និងការបែងចែកកម្លាំងក្នុងការត្រួតពិនិត្យទៅតាមជំនាញ។TR
(រូបភាព និងអត្តបទដោយ៖ ក្រុមគេហទំព័រ)