ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិកាវាយតម្លៃទីក្រុងស្អាត សហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត និងសាលាក្រុងព្រះសីហនុ បានរៀបចំយុទ្ធនាការស្ដីអំពី ទីក្រុងស្អាត ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ “ទីក្រុងស្អាតផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ” ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងយុទ្ធនាការនោះគឺមានគោលបំណងចង់ផ្សព្វផ្សាយ អប់រំ និងសំអាតសំរាមតាមដងផ្លូវ និងឆ្នេរកម្សាន្ដនានា។ ការសំអាតនោះគឺធ្វើឡើងចាប់ពី បរិវេណរមណីយដ្ឋានឆ្នេរអូរឈើទាល ទៅកាន់រង្វង់មូលតោពីរ និងតាមបណ្តាលវិថី សំខាន់នានាទៀតផងដែល។ (រូបភាព និងអត្ថបទដោយ៖ សម្បត្តិ សារ៉ាត់ សំណាង)