មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តនិងក្រសួងកិច្ចការនារី បានធ្វើពិធីសំណេះសំណាល ជាមួយតំណាងនារីមកពីគ្រប់សហគមន៍ក្នុងខេត្តជាមួយ និងការចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំ ស្ថាបន័នានា ដេីម្បីរំលឹក ខួបអនុស្សាវរីយ៍ លើកទី១០៦ ទិវាអន្តរជាតិ នារី ក្រោមប្រធានបទ ” ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព “ នាព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឡូ គីម អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានកោតសរសេីរដល់បងប្អូនស្ត្រីទាំងអស់ ទាំងស្ត្រីដែលកំពុងបំពេញកិច្ចការនៅតាមស្ថាបន័ឬឯកជន ស្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាស្ត្រីជាមេផ្ទះដែលបាននិងកំពុងបំពេញតួនាទីល្អតាមមុខជំនាញ ជាផ្នែកដ៍សំខាន់ក្នុងចលនារួមរបស់សង្គមជាតិ។
តាមរយៈប្រធានបទឆ្នាំនេះ ទាំងអភិបាលខេត្តព្រះសីហនុ និងតាំងលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានអំពាវអោយគ្រប់ផ្នែកពាក់ពន្ធ័យកចិត្តទុកដាក់ ដល់សន្តិសុខសុវត្ថិភាពរបស់ស្ត្រី ដោយការពារបញ្ចៀសអោយបាននូវអំពេីរំលោភបំពានផ្សេងៗមកលេីស្ត្រីគ្រប់រូបភាព ទាំងនៅក្នុងគ្រួសារនិងនៅតាមសហគមន៍ទាំងអស់ ដេីមី្បអោយស្ត្រីគ្រប់រូបស្ថិតនៅក្នុងបរិបទយេនឌរ័ ដោយសុវត្ថិភាព៕