Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ ក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍ លើកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន

កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ ក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍ លើកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់
ក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍលើកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍលើកោះរ៉ុង ព្រមទាំងមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួង លោកអភិបាលរងខេត្ត លោក លោកស្រី មន្រ្តីនៃសាលាខេត្តព្រះសីហនុ
រួមទាំងមន្រ្តីនៃស្ថាប័នផ្សេងៗ ដែលជាសមាជិកក្រុមការងារអចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍលើ
កោះរ៉ុង។

នៅក្នុងអង្គប្រជុំ បានលើកឡើងនូវរបាយការណ៍បូកសរុបលទ្ធផលការងាររបស់លេខាធិការដ្ឋាន ចំណុះឲ្យក្រុមការងារ
អចិន្ត្រៃយ៍ ដើម្បីដោះស្រាយ ជំរុញ និងតាមដានការអភិវឌ្ឍ លើកោះរ៉ុងទាំងមូលបានជ្រាប ព្រមទាំងបានលើកឡើងនូវ
របាយការណ៍វឌ្ឍនភាពការងារ របាយការចំណាយ និងទិសដៅអនុវត្តបន្ត របស់ ប្រធានក្រុម អនុក្រុមការងារ ទាំងបូនក្រុម
សំខាន់រួមមាន:
_ ក្រុមការងារឆ្វៀលដី
_ ក្រុមការងាររៀប ចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់
_ ក្រុមការងារគ្រប់គ្រងទេសចរណ៍ បរិស្ថាន និងជលផល
_ ក្រុមការងារប្រចាំការរបស់ខេត្តព្រះសីហនុលើកោះរ៉ុង។ (អត្ថបទ រួមជារូបភាពដោយ ៖ សម្បត្តិ)

%e1%9f%a1

%e1%9f%a2

%e1%9f%a3

%e1%9f%a4

%e1%9f%a6

%e1%9f%a7

%e1%9f%a8