Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំ ស្តីពីការពិនិត្យលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះសីហនុ ២០១៧-២០១៩

កិច្ចប្រជុំ ស្តីពីការពិនិត្យលើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តព្រះសីហនុ ២០១៧-២០១៩

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីការពិនិត្យ
សេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត
ព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួម
ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តរួមទាំង មន្រ្តីរាជការតំណាងមន្ទីរអង្គភាពនានា ដែលមានទីតាំងនៅក្នុង
ខេត្តព្រះសីហនុ។

តាមកិច្ចប្រជុំបានឱ្យដឹងផងដែរ នេះជាកិច្ចប្រជុំត្រួតពិនិត្យជាលើកចុងក្រោយ ដូច្នេះសមាជិកនៃអង្គប្រជុំជាពិសេសតំណាង
មន្ទីរនានា សូមអោយចូលរួមពិនិត្យឱ្យបានច្បាស់លាស់ នូវចំនុចខ្វះខាត ឬកំហុសដោយអចេតនា ដើម្បីកែលំអជំពូកទាំង៣
សំខាន់ៗដូចជា ជំពូក១ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ជំពូកទី២ គម្រោងវិនិយោគបីឆ្នាំរំកិលខេត្ត ២០១៧-២០១៩ និង
ជំពូកទី៣ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត៕ TR
(រូបភាព អត្ថបទដោយ ៖ គឹម សម្បត្តិ)

11

33

44

55

66

77

88

888