ខេត្តព្រះសីហនុ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំបើកសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើក ទិសដៅ ការងារ សម្រាប់អនុវត្តឆ្នាំ២០១៦
ដើម្បីរៀបចំ ផែនការយុទ្ធសាស្ត្របន្ត តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ សន្និបាតនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាល ខេត្តព្រះសីហនុ ។ តាមរយៈរបាយការណ៍ បូកសរុបការងារក្នុងឆ្នាំ២០១៥ កន្លងមកនេះ បានបង្ហាញ អោយឃើញថា ខេត្តព្រះសីហនុសម្រេចបាននូវ ការងារជាច្រើន បំរើអោយសន្តិសុខ និងសេដ្ឋកិច្ចសង្គម ពិសេស គឺការចូលរួមអនុវត្តន៍ ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងការធ្វើប្រតិភូកម្ម ទៅអោយក្រុងស្រុក តាម គោលដៅជាបន្តបន្ទាប់ ។
ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា នៅឆ្នាំ២០១៥កន្លងទៅនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន នៅក្នុង ខេត្តព្រះសីហនុទាំងអស់ បានខិតខំបំពេញភារៈកិច្ច ដើម្បី ប្រយោជន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទទួលបាន លទ្ធផល វិជ្ជមានយ៉ាងច្រើន ហើយតាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៍ត្រូវបដិសន្ធិ ឡើងបំរើអោយវិស័យនានា ក្នុងខេត្តដូចជា ការស្ថានាផ្លូវថ្នល់ទាំងជនបទ និងទីក្រុង បំរើអោយវិស័យទេសចរណ៍ ហើយជាមួយនឹងការលើកឡើងអំពីលទ្ធផល ជាវិជ្ជមានមួយចំនួន ដែលខេត្ត ធ្វើពុំទាន់បាន ដើម្បីអោយផ្នែកពាក់ព័ន្ធចូលរួមពិភាក្សា រិះរកបទពិសោធន៍ ល្អៗមកធ្វើជាសំអាង សំរាប់អនុវត្តន៍ កម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ។ ពាក់ព័ន្ធដល់ការងារអនុវត្តន៍បន្តសំរាប់ឆ្នាំ២០១៦ ឯកឧត្ដម អភិបាលខេត្ត ព្រះសីហនុ ក៍បានជំរុញអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៍ដូចជាអាជ្ញាធរ នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និង ខេត្ត បន្តសកម្មភាព ដែលមានកន្លងមក ខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារផល ប្រយោជន៍ប្រជាពលរដ្ខ លុបបំបាត់ បាតុភាពអសកម្មផ្សេងៗ ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍន៍ ខេត្តព្រះសីហនុ អោយមានការវិវត្ត រីកចំរើនលើគ្រប់វិស័យ។
ហើយនៅ រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះដែរ ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីភាព ដើម្បីបិទ អង្គសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ប្រកបដោយបរិយាកាស ស្និទ្ធស្នាលក្រៃលែង៕