Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ភោធជាផ្លូវការក្រុមហ៊ុនរ៉ូយ៉ាល់វីអាយភីក្លឹប និងពិធីបញ្ចុះបឋម

ឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ភោធជាផ្លូវការក្រុមហ៊ុនរ៉ូយ៉ាល់វីអាយភីក្លឹប និងពិធីបញ្ចុះបឋម

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធជាផ្លូវការក្រុមហ៊ុនរ៉ូយ៉ាល់វីអាយភីក្លឹបនិងពិធីបញ្ចុះបឋមសីលាសាងសង់អគារសណ្ឋាគារថ្មីឈ្មោះ (Royal VIP Club co,Ldt) មានទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ខេង និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

លោក ឡី បណ្តូល អ្នកតំណាងក្រុមហ៊ុនRoyal VIP Club បានបញ្ជាក់ថាជំហ៊ានដំបូងនេះក្រុមហ៊ុនបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរបានចំនួន៥៥នាក់ហើយនៅពេលសាងសង់រួចក្រុមហ៊ុននឹងអាចផ្តល់ការងារជូនពលរដ្ឋបានប្រមាណជាង១០០នាក់ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អរគុណក្រុមហ៊ុនRoyal VIP Club ដែលបានមកវិនិយោគនិងផ្តល់ការងារបានមួយចំនួនដល់ពលរដ្ឋនៅខេត្តព្រះសីហនុ ព្រមទាំងបច្ចុប្បន្ននេះខេត្តព្រះសីហនុបច្ចុប្បន្នបាននឹងកំពុងប្រែប្រួលមុខមាត់យ៉ាងលឿននិងមានវឌ្ឍនភាពគួរជាទីមោទនៈ។ ឯកឧត្តមបន្តថាអ្នកវិនិយោគតូចធំកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខេត្តព្រះសីហនុហើយបើអ្នកវិនិយោគ និងទេសចរណ៍មកកាន់តែច្រើនគឺកាន់តែល្អ បើទោះណាជាមានចំណុចអវិជ្ជមានតិចតួចតែធ្វើយ៉ាងណាត្រូវនាំគ្នាគោរពច្បាប់ជាគោល។

ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា រយៈកាលពីរឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់ឯកឧត្តម យន្ត មីន បានធ្វើអោយខេត្តព្រះសីហនុមានការអភិវឌ្ឍលឿនគួរអោយកត់សំគាល់។

ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍បន្ថែម ថា ដើម្បីអោយវិនិយោគិនគេចង់មកបណ្តាក់ទុននៅស្រុកយើងសំខាន់ណាស់យើងត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងបរិស្ថានតំបន់ឆ្នេរកោះ អោយបានល្អ។ យើងត្រូវធ្វើយ៉ាងណាអោយវិនិយោគិន ភ្ញៀវទេសចរ គេមានទំនុកចិត្តថាមកស្រុកយើងមានសន្តិសុខ សុវត្ថិភាព កក់ក្តៅ គ្មានការភ័ខ្លាចនិងគ្មានការរើងអើងជាតិសាសន៍ពណ៌សម្បុរអ្វីឡើយ។
ឯកឧត្តម មានរំពឹងថាតទៅមុខទៀតខេត្តព្រះសីហនុនឹងកាន់តែរីកចម្រើនថែមទៀត៕TR

(ដោយក្រុមគេហទំព័ខេត្តព្រះសីហនុ)

1 9 8 7 6 5 4 3 2