Recent Posts

សារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

សូមអានបន្ត....

គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ដាំង ហុងស៊ីន សមាជិកគណៈកម្មាធិការប្រជាជនខេត្ត និងជានាយកមន្ទីរពលកម្មយុទ្ធជនពិការ និងសង្គមកិច្ចខេត្តគៀនយ៉ាង អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នឹងឈានចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម ឡាយ សួនឈាន បានចូលជួបសម្តែងការគួរសម និងជូនពរ ឯកឧត្តម វង្ស ផាណាត

ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សួនឈាន ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ បានចូលជួបសម្តែងការគួរសម និងជូនពរ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ​ ជម្រាបមក លោក​ ប៉ាង ម៉េងឆែ និងលោកស្រី តឹក សុភា (ប្តី/ប្រពន្ធ)​

រដ្ឋបាលខេត្តព្រះសីហនុ​ ជម្រាបមក លោក​ ប៉ាង ម៉េងឆែ និងលោកស្រី តឹក សុភា (ប្តី/ប្រពន្ធ)​ អាស័យដ្ឋានភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ស្នើសុំជួយសម្រុះសម្រួលដោះស្រាយដីដែលមានទទឹង​ ២៤ម៉ែត្រ​ និងបណ្តោយទល់អូរមានទីតាំងស្ថិតនៅភូមិ៥​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានជ្រាប:

សូមអានបន្ត....

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម៖ – កំណាតទី1 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ(ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)

សូមអានបន្ត....

លោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក បៀវ តាន់បេ (BUI TAN BAY) អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាកលីវ អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នឹងឈានចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធសាកល្បងសណ្ឋាគារ តុងហ៊ូ រីសត ហូថេល

ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធសាកល្បងសណ្ឋាគារ តុងហ៊ូ រីសត ហូថេល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៨

ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម គួច ចំរើន បានអញ្ជើញបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ។ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង មានចំនួន ១៥០០នាក់ មកពី៣៥ប្រទេសជុំវិញពិភពលោក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមអានបន្ត....