ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៨ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៥៨ អាណត្តិទី៣ មានរបៀបវារៈចំនួន១១ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ប្រសាសន៍បើកកិច្ចប្រជុំ
២.ពិនិត្យកូរ៉ុម
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត
៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុម ប្រឹក្សាខេត្ត
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៤ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤)
៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង ដីកាស្តីពីការកែសម្រួលប្រការ១ថ្មី នៃដីកា លេខ០៣៦/២២ ដក.តត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យសុខាភិបាលខេត្តព្រះសីហនុ
៧.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង ដីកាស្តីពីការកែសម្រួលប្រការ ១ថ្មី នៃដីកា លេខ ០៣៧/២២ ដក.តត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ស្តីពីការកែសម្រួលសមាសភាព គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យអប់រំខេត្តព្រះសីហនុ
៨.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៩.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ សាលាខេត្តព្រះសីហនុ
១០.បញ្ហាផ្សេងៗ
១១.ប្រសាសន៍បូកសរុប។