Home / ព័ត៌មានទូទៅ / ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម

ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម៖
– កំណាតទី1 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ(ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)

– កំណាត់ទី2 ៖ ជាផ្លូវធ្វើចរាចរចណ៍ពីរទិស ដោយចាប់ពីចំណុចប្រសព្វវិថីកោះពូឡូវ៉ៃ (ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN ប្រមាណ ៤០០ម) ជៀសវាងការធ្វើដំណើរវាងឆ្ងាយតាមផ្លូវ 837 ក្រោយពយអូរឈើទាល
– កំណាត់ទី3 ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧
ការរៀបចំលំហូរចរាចរនេះ គឺគ្រោងនឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។ យើងខ្ញុំសូមធ្វើការអធ្យាស្រ័យទុកជាមុន នូវរាល់ការខ្វះខាត ឬភាពមិនពេញលេញ មួយចំនួនក្នុងការរៀបចំលំហូរចរាចរនេះ ហើយនឹងធ្វើការរៀបចំបំពេញបន្ថែមនូវរាល់កង្វះខាតនានា តាមពេលក្រោយទៀត។
អាស័្រយហេតុនេះ សូម សាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការ។
សូមអរគុណ 🙏🙏🙏