Recent Posts

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខា(កបប) បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា”

នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលមានការអញ្ចើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្តជាប់មាត់សមុទ្រទាំង៤ និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការកំណត់ជាផ្លូវឯកទិសនៅតាមបណ្តោយឆ្នេរ​ ចាប់ពីឆ្នេរអូរត្រេះ២​(ស្ពានអូរត្រជាក់ចិត្ត)​ រហូតដល់ទីលានសម្តេចតេជោ​ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ​ ចាប់ពីវេលាម៉ោង​ ៦ព្រឹក​-១១ព្រឹក​ នាថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៣។

សូមអានបន្ត....

លោកឡុង ឌីម៉ង់បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ

នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ” ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និងតំណាងឃុំគោលដៅសរុបប្រមាណ៨០នាក់ នៅសណ្ឋាគារភ្នំពេញ។

សូមអានបន្ត....

ឯកឧត្តម​ គួច ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំគណៈកម្មការរដ្ឋបាល​ ដេីម្បីកំណត់ទំហំផ្លូវ ទំហំអូរ និងបញ្ហាផ្សេងៗ​ ក្នុងភូមិ១ និងភូមិ២ សង្កាត់លេខ១

ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម​ គួច ចំរេីន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំគណៈកម្មការរដ្ឋបាល​ ដេីម្បីកំណត់ទំហំផ្លូវ ទំហំអូរ និងបញ្ហាផ្សេងៗ​ ក្នុងភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំបិទផ្សាយជូនបងប្អូនប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១០០នាក់

ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១០០នាក់ ពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ ចូលជួបពិភាក្សាការងារ

ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់សាន់ Data’s Sri Abb Jalil Bin Hassan ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ ស្តីពីការជួយដូរមនុស្សនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ជាប្រធានកាយរិទ្ធិជាតិកម្ពុជា នៅសណ្នាគារឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា មកពីរាជធានី ខេត្ត ២៥ និងក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ និងរត់ប្រណាំងកំសាន្តរបស់ក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើរី ឯ.ក ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុសរុបប្រមាណ ៣០រូប។

សូមអានបន្ត....

លោក លៀម សុដា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅស្រុកស្ទឹងហាវ

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅក្នុងភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ។

សូមអានបន្ត....

លោក លៀម សុដា បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្យាយ និងពិគ្រិះយោបល់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្យាយ និងពិគ្រិះយោបល់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សម្រាប់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មី មានផ្ទៃដីសរុប១៦៦៨ ហិកតា របស់ក្រុមហ៊ុន HTTH Island Investment Co.Ltd ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរ ទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរ ទេសដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពក្នុងខេត្ត និងតំណាងសហគ្រាស គ្រឹះស្ថានក្នុងខេត្តព្រះសីហនុ ចំនួន៦៦ មានដូចជា សណ្ឋាគារ និងការស៊ីណូ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យតំបន់ទេសចរណ៍ធម្មជាតិអូរបីជាន់ ស្ថិតនៅភូមិព្រែកស្វាយ និងចុះពិនិត្យសហគមអេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....