ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១០០នាក់ ពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។