ខេត្តព្រះសីហនុ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ នារសៀលថ្ងៃនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលស្ថានភាពលូ អូរ ប្រលាយមួយចំនួនក្រោយពេលមានភ្លៀងធ្លាក់ ដើម្បីរៀបចំផែនការជីកកាយ ស្តារ ប្រព័ន្ធផ្លូវទឹកទាំងនោះ មុនពេលរដូវវស្សាចូលមកដល់ ជៀសវាងការកកស្ទះ លិចលង់ក្នុងក្រុងព្រះសីហនុបន្តទៀត។
ប៉ុន្តែកិច្ចការបញ្ចៀសការកកស្ទះប្រព័ន្ធផ្លូវទឹកនេះមិនមែនជាការងាររបស់អាជ្ញាធរ ឬបុគ្គលណាម្នាក់នោះទេ វាជាកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ សូមបញ្ឈប់ការចោលសម្រាមទៅក្នុងទឹក និងការសាងសង់រំលោភយកដីចំណីអូរបន្តទៀត ព្រោះទាំងនេះជាកត្តាចម្បងក្នុងការបង្កការស្ទះប្រព័ន្ធផ្លូវទឹកក្នុងខេត្ត៕ TR
រូបថត លោក សីហា ទទក
វីដេអូ៖
https://www.facebook.com/preahsihanoukprovincialadministration/videos/1748353792121375/