ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅព្រឹកនេះរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយ មន្ទីរបរិស្ថានខេត្ត និងក្រុមហ៊ុន ខេមហូម(CAMHOMES) រៀបចំយុទ្ធនាការសម្អាតឆ្នេរ ក្រោមប្រធានបទ “រួមគ្នាដើម្បីបរិស្ថាន និងទេសចរណ៍” នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ដើម្បីចូលរួមអនុវត្ត និងផ្សព្វផ្សាយចលនាប្រលងប្រណាំងទីក្រុងស្អាត ក៏ដូចជាការលើកកម្ពស់បរិស្ថាន និងរក្សាសោភណ្ឌភាពទីក្រុង ពិសេសនៅតំបន់ឆ្នេរឱ្យមានភាពស្រស់ស្អាត និងគ្មានសម្រាមដែលមានសមាសភាពចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកក្រុមហ៊ុនខេមហូម និងប្អូនៗសិស្ស និស្សិត ចំនួនជាង ២០០នាក់ ។TR
រូបភាព និងអត្ថបទ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ