ខេត្តព្រះសីហនុ៖ ថ្ងៃទី២២ ខែ មិនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ មានរៀបចំនូវកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតំបន់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការហាមរថយន្តធុនធំចូលមកក្នុងទីរួមក្រុង ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ ស្នងការរង និងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក។
នៅក្នុងកិច្ចប្រជុំបានពិភាក្សា និងបានលើកឡើងនូវលទ្ធផលការងារកន្លងមកដែលពាក់ព័ន្ធទៅនឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតំបន់មុខកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងការហាមរថយន្តធុនធំចូលមកក្នុងទីរួមក្រុង និងបញ្ហាប្រឈមនានា និងសំនូមពរផងដែរ។
តាមប្រសាសន៏របស់លោក អ៊ីសុខឡេង អភិបាលក្រុងព្រះសីហនុ បានលើកឡើងឱ្យដឹងថា តាមការវាយតម្លៃនៃការប្រជុំកន្លងទៅ រថយន្តធំៗនោះមិនមែនមានតែរថយន្ត នៅកំពង់ផែតែមួយមុខទេ គឺឡានសូមចែកជាប្រភេទសំខាន់ៗដូចជា:
-ទី១: ឡានកុងតឺន័រ ចែកចេញជាឡានចូលកំពង់ផែ និងមួយទៀតក៏អាចចូលក្រុងបានផងដែរ
-ទី២: ឡានដឹកទំនិញ ចែកចេញជាឡានចូលកំពង់ផែ និងមួយទៀតចរាចរណ៍ក្នុងក្រុងផងដែរ
-ទី៣: ឡានដឹកគ្រឿងសំណង់ដែលចែកតាមបណ្តាលដេប៉ូនានាក្នុងក្រុង
– ទី៤: ឡានការដ្ឋាន ចែកជាឡានធ្វើផ្លូវ លូ និងឡានដែលសាងសង់ផ្ទះសំណាក់ សណ្ឋាគារ
– ទី៥: លាយបេតុង
– ទី៦: ឡានក្រុងប្រភេទ៤៥កៅអីជាដើម។
បន្ថែមពីលើនោះលោកក៏បានសំណូមពរឱ្យចាត់នូវវិធានការដូចជា:
-ចំពោះឡានកុងតឺន័រដែលចូលផែ សូមឱ្យចរាចរណ៍តែផ្លូវជាតិលេខ៤ ហើយនិងកំពង់ផែក្រៅ ពីនោះមិនអនុញ្ញាតិលើកលែងតែមានករណីចាំបាច់។
-រថយន្តដឹកទំនិញដែលដឹកជញ្ជូន នំចំនី ភេសជ្ជៈ សំណង់ចែកចាយក្នុងក្រុង គាត់តែងតែចតទំលាក់ទំនិញនូវកន្លែងមួយចំនួនដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ខូចខាតហេដ្ឋារចនាសម្ពន័្ធ សូមបិទមិនអនុញ្ញាតឱ្យចូលក្រុងទេ សូមទំលាក់នៅខាងក្រៅ ហើយផ្ទេរអោយឡានតូចៗចែកចាយមកក្នុងក្រុងបន្ត ហើយការផ្ទេរកំណត់ត្រឹមម៉ោង៨:០០ នាទីព្រឹកតទៅ។
-រថយន្តដឹកខ្សាច់ ថ្ម ស៊ីម៉ងមិនអនុញ្ញាតឱ្យចូលក្រុងទេអនុញ្ញាតិអោយដឹកចាប់ពីម៉ោង៨:០០ នាទីព្រឹកតទៅ។
– រថយន្តការដ្ឋានដែលដឹកខ្សាច់ គ្រួស ជាដើមមិនអនុញ្ញាតិឱ្យចូលក្រុង ចាប់ពីម៉ោង៨:០០ ព្រឹកតទៅ ចំពោះរថយន្តក្រុង ត្រូវរកចំណតឱ្យបានត្រឹមត្រូវ ករណីរដ្ឋបាលខេត្តមិនមានលទ្ធភាពរកដីធ្វើចំណតបានទេ អនុញ្ញាតិឱ្យម្ចាស់កហរុមហ៊ុនរកចំណតដោយខ្លួនឯង។ TR
(រូបភាព អត្តបទដោយ៖សម្បត្តិ)