Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សពូកែមុខវិជ្ជាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩និងទី១២ឆ្នាំសិក្សា២០១៦-២០១៧

ឯកឧត្តមអភិបាលខេត្ត ផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សពូកែមុខវិជ្ជាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩និងទី១២ឆ្នាំសិក្សា២០១៦-២០១៧

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នាព្រឹកថ្ងៃនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្ត បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សពូកែមុខវិជ្ជាខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ សរុប ចំនួន១៨ នាក់ នៅបន្ទប់ប្រជុំមន្ទីរអប់រំយុវជននិងកីឡាខេត្ត។

ក្នុងឱកាសនោះបេក្ខជនបេក្ខនារីទទួលបានរង្វាន់លើកទឹកចិត្តដូចជា:
– ចំណាត់ថ្នាក់លេខ១: ទទួលបានប័ណ្ណសរសើរមួយសន្លឹក ថវិកាចំនួន២០០.០០០រៀល
– ចំណាត់ថ្នាក់លេខ២: ទទួលបានលិខិតសរសើរមួយសន្លឹក ថវិកា ១៣០.០០០រៀល
-និងចំណាត់ថ្នាក់លេខ៣: ទទួលបានលិខិតសរសើរមួយសន្លឹក ថវិកាចំនួន ១១០.០០០រៀល ពីឯកឧត្តម អភិបាលខេត្ត ៕ TR

រូបភាព និងអត្ថបទ: មន្ទីរអប់រំ យុវជន និងកីឡាខេត្ត

education1 education12 education13 education114 education115 education116