Home / ព័ត៌មានទូទៅ / ខេត្តព្រះសីហនុ ប្រារព្ធពិធីមាឃបូជា នៅវត្តឥន្ទញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ប្រារព្ធពិធីមាឃបូជា នៅវត្តឥន្ទញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ នៅថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នងខេត្តព្រះសីហនុ បានជួបជុំគ្នាដង្ហែរមាឃបូជា ដោយចេញដំណើរពីរង្វង់មូលតោពីរទៅកាន់វត្តឥន្ទញាណ ហៅវត្តក្រោម ក្រុងព្រះសីហនុ និងមានរៀបចំពិធីសូត្រមាឃបូជា នៅសាលាសមាធិនាល្ងាចថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល អភិបាលរងខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទផងដែរ។

ពិធីដង្ហែរក្បួននេះដែរ គឺជាការជួបប្រជុំគ្នាដ៏ធំ តាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន គឺដើម្បីរំលឹកគុណ ដល់សេចក្ដីល្អរបស់ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបំពេញនូវពុទ្ធកិច្ចផ្សេងៗ ដោយយកថ្ងៃ១៥ កើតខែមាឃ ជាថ្ងៃជួបជុំ។

សូមប្រជាពលរដ្ឋទាំងអស់ អនុមោទនាទទួលយកផលបុណ្យគ្រប់ៗគ្នា៕ TR

m1

m2

m3

m4

m5

m6

m7

m8

m9

m10

m11

m12

m13

m14

m15

m16

m17

m18