ខេត្តព្រះសីហនុ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចផ្សព្វផ្សាយស្ដីអំពី ការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៤ និងមន្រ្តីនៃសា្ថប័នពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ។
បន្ថែមពីលោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៏ ណែនាំនិងសំនូមក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងធ្វើបទបង្ហាញទៅលើបញ្ហានានាដែលជាប់ពាក់ព័ន្ធដូចជា៖
• អំពីការធ្វើប្រតិភូកម្មថវិកានិងអាណាប័កផ្ទេរសិទ្ធិ
• អំពីចំណូល
• ចំណូលសារពើពន្ធ
• ចំណូលមិនមែនសារពើពន្ធ
• ចំណូលឧបត្ថម្ភពីថវិកាជាតិ
• ចំណូលឧបត្ថម្ភពីថវិកាជាតិប្រចាំត្រីមាស
• ចំណូលឧបត្ថម្ភពីថវិការាជធានី
• ចំណូលឧបត្ថម្ភពីថវិការាជធានីជូនសង្កាត់
• ចំណូលឧបត្ថម្ភពីថវិការាជធានីខេត្តលើការបែងចែកចំណូលលើពន្ធអចលនទ្រព្យ
• ចំណូលឧបត្ថម្ភពីថវិកាខេត្តជូនរដ្ឋបាលក្រុង(សេវាអនាម័យបរិស្ថាន)
• ចំណូលឧបត្ថម្ភពីថវិការដ្ឋបាលក្រុង
• ចំណូលឧបត្ថម្ភពីថវិកាជាតិសម្រាប់វិនិយោគសាធារណៈ
• ឧបត្ថម្ភសម្រាប់មូលនិធីបដិភាគ
• ឧបត្ថម្ភវិនិយោគដោយថវិកាជាតិ
• អំពីចំណាយ
• ចំណាយចរន្ដ
• ចំណាយជាមូលធន
• ចំណាយមួលនិធិបដិភាគ
• ចំណាយវិនិយោគ
• ការកែតម្រូវគម្រោងថវិកា
• ការបង្វែរឥណទាន
• ការរៀបចំកម្មវិធីនិងរបាយការណ៍ចំណូល ចំណាយ
• ការរៀបចំកម្មវិធីចំណូល ចំណាយ
• ការរៀបចំរបាយការណ៍ចំណូល ចំណាយ
• ការចំណាយថវិការតាមកម្មវិធី ។
(រូបភាព និង អត្ថបទដោយ៖ សម្បត្តិ និង សំណាង)