Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាស្ដីអំពី ទំនាស់ដីធ្លី នឹងការពង្រីកព្រលានយន្ដហោះកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សេង លឹមនៅ

កិច្ចប្រជុំពិភាក្សាស្ដីអំពី ទំនាស់ដីធ្លី នឹងការពង្រីកព្រលានយន្ដហោះកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សេង លឹមនៅ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំពិភាក្សាស្ដីអំពី ទំនាស់ដីធ្លី នឹងការពង្រីកព្រលានយន្ដហោះកងកេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សេង លឹមនៅ និង លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីសា្ថប័នពាក់ព័ន្ធនានា ជាច្រើនទៀតផងដែរ ។

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាទៅលើបញ្ហានានាដែលជាប់ពាក់ព័ន្ធទៅនឹងករណីទំនាស់ដីធ្លី និងការពង្រីកព្រលានយន្ដហោះនៅតំបន់កងកេង ក្នុងការរៀបចំធ្វើនេះដែរលោកអភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ដោយ ត្រូវរកនូវការព្រមព្រៀងបែបណាដើម្បីអោយភាគីទាំងសងខាងឈ្នះៗ ដោយស្របតាមសន្ដិវិធី ក្នុងគោលបំណងដើម្បីពង្រីកនៅព្រលានយន្ដហោះឱ្យកាន់តែមានសក្ដានុពលសម្រាប់បម្រើសេវាកម្មភ្ញៀវទេសចរណ៍ និង ផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល។

លោកក៏បានស្នើឱ្យមន្ត្រីនៃស្ថាប័នដែលជាប់ពាក់ព័ន្ធជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះផងដែរ។ (រូបភាព អត្តបទដោយ៖ សម្បត្តិ សំណាង)

t1
t2
t3
t4
t5
t6