Home / ព័ត៌មានទូទៅ / សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយ​ស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ​ នៅផ្សារឧតុនិយម​ និងផ្សារទំនប់រលក

សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយ​ស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ​ នៅផ្សារឧតុនិយម​ និងផ្សារទំនប់រលក

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ ទៅលេីម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វេីតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គា មឹកដេីម្បីរកសារធាតុគីមីហាមឃាត់នៅផ្សារឧតុនិយម និងផ្សារទំនប់រលក ។

ជាលទ្ធផល យើងពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ប្រើប្រាស់លេីគ្រឿងសមុទ្រស្រស់ បង្គា មឹកនោះទេ តែបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ មាននំ ភេសជ្ជៈ និងមីកំប៉ុងដែលខូចគុណភាពហួសកាលបរិចេ្ឆទចំនួន ៣,៧១៥ គីឡូក្រាម នៅផ្សារឧតុនិយម ។ nak

k

k1

k2

k3

k4

k5

k6

k7