ខេត្តព្រះសីហនុ ថ្ងៃទី២៤ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូតដឹកនាំដោយ ឯកឧត្តម ទិត ចាន់ថា រដ្ឋលេខាធិការក្រសួង
ទេសចរណ៍បានអញ្ជើញចូលជួបជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំ
គណៈអភិបាលនៃសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងពិភាក្សាការងារទៅលើបញ្ហាគម្រោងប្រព័ន្ធចម្រោះទឹកស្អាត
និងប្រព័ន្ធលូទឹកស្អុយ។
នាឱកាសនោះផងដែរ ឯកឧត្តម ទិត ចាន់ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកនូវយោបល់ និង ស្នើសុំនូវគោល
ការណ៍៣យ៉ាងសំខាន់ៗរួមមាន៖
ទី១. បញ្ហាប្រព័ន្ធលូទឹកស្អុយ តាមបណ្តាយឆ្នេរ ជាជំហានដំបូង (ចាប់ពីឆ្នេរអូឈើទាល ដល់ឆ្នេរអូត្រេះ)
ទី២. បង្កើតផែទេសចរណ៍របស់ខេត្ត
ទី៣. បង្កើតជាអាងចម្រោះទឹកកង្វក់ សម្រាប់កោះរ៉ុង ។
ឆ្លើយតបទៅមតិយោបល់ខាងលើឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគាំទ្រនិង ទទួល
យកលើផែនការគម្រោងដើម្បីសិក្សាអនុវត្តក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបានសម្រេចអោយក្រុមការងារ ADBសិក្សា
ទៅលើចំនុចនីមួយៗជាមុនសិន៕nak (រូបភាព និងអត្ថបទដោយ៖សម្បត្តិ)