Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការបង្កានិងបង្ក្រាបក្មេងទំនើងក្នុងសហគមន៍ ជាមួយគណៈនាយក និងលោកគ្រូអ្នកគ្រូ នៃសាលាដែលមានទីតាំងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមមាន៖ សាលាបឋមសិក្សាចំការកៅស៊ូ, សាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន, និងវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ។

ក្នុងឱកាសនោះ លោកអភិបាលរងបានធ្វើការស្វែងយល់ពីរបៀបរបបការងារ, បញ្ហាប្រឈម និងបានណែនាំដល់គណៈនាយក និងជាពិសេសក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាសុខភាព និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្ថែមការយកចិត្តទុកដាក់លើការបណ្តុះសីលធម៌ និងសុជីវធម៌កុមារតូចៗ និងវ័យជំទង់ដែលជាពន្លកថ្មីនៅក្នុងសង្គម។