ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាលើកទី១៥ ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២៥ របស់គណៈឆ្មបកម្ពុជា ដោយមានការចូលរួមពីការិយាល័យក្រុមព្រឹក្សាគណៈឆ្មបទាំង៣៣ មន្ទីរពេទ្យថ្នាក់ជាតិ និងភូមិភាគទាំង៥។