នៅរសៀលទី១៦ ខែមករា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំគោលការណ៍ជួលទីតាំងផ្ទៃទឹកសមុទ្រទំហំ ១៥ ០០០ ម៉ែត្រក្រឡា ដើម្បីរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ របស់ក្រុមហ៊ុន ឡី សូឡី ម៉ីឡាន អិនធើណេសិនណល ត្រាវែល ឯ.ក ស្ថិតនៅចុងឆ្នេរអូរឈើទាល២ ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។