ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីការរៀបចំកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ និងការរៀបចំក្របខណ្ឌចំណាយរយៈពេលមធ្យម និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណុប ហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ។