Home / ព័ត៌មានទូទៅ (page 207)

ព័ត៌មានទូទៅ

ការចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩

ព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ អមដំណើរដោយលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សូមអានបន្ត....

គិតត្រឹមម៉ោង១០:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៨៥ នាក់

គិតត្រឹមម៉ោង១០:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៨៥ នាក់ ។

សូមអានបន្ត....

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ

នៅយប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុមានដូចជា: ផ្សារក្តាម ផ្លូវកែងបត់ទៅសេតេ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាទីតាំងដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សារ បានចូលទៅទិញគ្រឿងសមុទ្រកាលពីពេលកន្លងមក។ វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ គឺអនុវត្តតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

សូមអានបន្ត....

ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៨២គ្រួសារ រស់នៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យមើលសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្នងការដ្ឋាននគរបាលខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

សូមអានបន្ត....

រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ

ព័ត៌មានបឋម៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ព័ត៌មានលម្អិតសូមរង់ចាំសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត។

សូមអានបន្ត....

ការបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។

សូមអានបន្ត....

អំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា

ព្រឹកថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិនវេសម៉ិន ឯ.ក និង JIU QIAN GROUP ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ ។ អំណោយរួមមាន÷ ១. ម៉ាសធម្មតាចំនួន ១,២០០,០០០ ម៉ាស ២.ម៉ាស 3M ចំនួន ១០,០០០ម៉ាស ៣. ម៉ាស KN95 ចំនួន ១០០,០០០ម៉ាស ៤. របាំងមុខចំនួន ៣,០០០ ៥. ថ្នាំផ្តាសាយចំនួន ៤,០០០ប្រអប់ …

សូមអានបន្ត....

ពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....