ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជននានាសរុប ២៥០រូប នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទី២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមប្រព័ន្ធវិដេអូ Zoom meeting ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ
នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២នៅខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក
រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធវិដេអូ Zoom។
សូមអានបន្ត....សកម្មភាពក្រុមការងារក្រានីតកំពុងរៀបចំជុសជុលការ៉ូឡាបែកបាក់ដោយសារការប្រើប្រាស់ខុសបច្ចេកទេស ដើម្បីឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យមើលការរៀបចំកែលម្អសោភ័ណភាពត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះពិនិត្យមើលការរៀបចំកែលម្អសោភ័ណភាពត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញចុះពិនិត្យការរៀបចំកែលម្អសោភ័ណភាព និងបរិស្ថានត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤២
ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ការតុបតែងលម្អ ឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ដំណើរឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
ដំណើរឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ បន្តដឹកនាំក្រុមការងារចុះណែនាំ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងបួនសង្កាត់ ជាពិសេសនៅតាមដងផ្លូវសំខាន់ៗ ចូលរួមរៀបចំលំនៅដ្ឋាន-ទីតាំងអាជីវកម្មឱ្យបានស្អាតជាប្រចាំ និងតុបតែងលម្អភ្លេីងពណ៌ ដេីម្បីអបអរសាទរពិធីបុណ្យសមុទ្រលេីកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ នាចុងឆ្នាំនេះ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចពិភាក្សា ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន
រសៀលថ្ងៃទី២-៣ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចពិភាក្សា ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានក្នុងវេទិកា
សូមអានបន្ត....