Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារ

រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារប្រតិភូក្រុមការងារនៅសាលាខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលជិជ្ជាជីវ: ក្នុងការផ្សព្វផ្សាយ សហការជាមួយថ្នាក់ដឹកនាំរាជធានី ខេត្ត ក្នុងការចុះត្រួតពិនិត្យហត្ថពលកម្មបរទេស។ តាមទិន្នន័យដែលទទួលបានពីក្រសួងការងារឆ្នាំ២០២២ បានផ្តល់ប័ណ្ណការងារចំនួន ៧៦ ៩៣០នាក់ ដោយឡែកនៅឆ្នាំ ២០២៣ អ្នកដែលទទួលប័ណ្ណការងារមានចំនួន ២២ ៥៤៣នាក់។ ដោយឡែកនៅខេត្តព្រះសីហនុ ជនបរទេសធ្វើប័ណ្ណការងារមានចំនួន ៦ ៥០១នាក់ ឆ្នាំ២០២២ និងអ្នកធ្វើប័ណ្ណការងារមានចំនួន ១៥ ៧៩៧នាក់ ឆ្នាំ២០២៣ មានការកើនឡើង។ ទន្ទឹមនឹងមានការគោរពច្បាប់កាន់តែច្រើនឡើង ក៏នៅមានម្ចាស់ និងពលករបរទេសមួយចំនួននៅតែលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមគោលដៅអាជីវកម្ម ផ្ទុយនឹងច្បាប់ បង្កការរំខានដល់ការងារវិនិយោគ ដែលតម្រូវឱ្យក្រុមការងាហត្ថពលករបរទេស ត្រូវបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មភាព និងម៉ឺងម៉ាត់ មិនឱ្យប៉ះពាល់ដល់អ្នកវិនិយោគដែលកំពុងរស់នៅប្រកបរបនៅព្រះរាជាណាចក្រកម្ពុជា។ ការចុះធ្វើអធិការកិច្ចនៅឆ្នាំ២០២២កន្លងមកទទួលបានលទ្ធផលផ្លែផ្គាគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងអនុវត្តច្បាប់ ហើយក្នុងឆ្នាំ២០២៣នេះ ក្រុមការងារអធិការកិច្ចអត្តពលកម្មបរទេស និងបន្តសកម្មភាពរបស់ខ្លួននៅតាមរាជធានី ខេត្ត ដូច្នេះសុំស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ចូលរួមសហការ ដើម្បីឱ្យក្រុមអធិការកិច្ចហត្ថពលករបរទេសទទួលបានលទ្ធផលល្អបន្ថែមទៀតតាមការគ្រោងទុក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឯកភាពការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដែលបានលើកឡើងខាងលើ និងសុំឱ្យប្រមូលស្វ័យប្រកាសពាក់ព័ន្ធទីតាំង ក្រុមហ៊ុនដែលបោះទីតាំងនៅក្នុងខេត្តព្រះសីហនុ។ រដ្ឋបាលខេត្ត និងរង់ចាំសហការចុះប្រតិបត្តិការ ព្រមទាំងបានណែនាំឱ្យមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ត្រៀមរៀបចំមន្ត្រី ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ត្រៀមចូលរួមសហការក្នុងការចុះប្រតិបត្តិការតាមទីតាំងដែលត្រូវចុះត្រួតពិនិត្យឱ្យមានប្រសិទ្ធិភាព ដើម្បីជំរុញឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងការគ្រប់គ្រងឱ្យគ្រប់ជ្រុងជ្រោយ ទោះបីការចុះប្រតិបត្តិការវាមានការខ្វះខាត ក៏ប៉ុន្តែយើងត្រូវសហការគ្នាចុះធ្វើប្រតិបត្តិការ និងធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនៅក្នុងខេត្ត។
ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ជនបរទេសនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នមានប័ណ្ណការងារសឹងតែ ១០០ភាគរយ ហើយការធ្វើសៀវភៅការងារនេះ គឺដើម្បីប្រមូលថវិកាចូលថវិកាជាតិ និងផ្តល់កិច្ចសហការពេញទំហឹង ដើម្បីឱ្យដំណើការប្រព្រឹត្តទៅបានល្អ ទន្ទឹមនោះស្នើសុំឱ្យធ្វើផែនការដោយការទទួលខុសត្រូវ និងមានតម្លាភាពឈានទៅការគ្រប់គ្រងភ្ញៀវបរទេសស្នាក់នៅក្នុងការកាត់បន្ថយបទល្មើស ត្រៀមចុះពិនិត្យក្រុមហ៊ុនដែលបានធ្វើស្វ័យប្រកាសរួចហើយក្នុងខេត្តព្រះសីហនុ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សណ្ឋាគារ កាស៊ីណូ ដែលកំពុងធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវធ្វើស្វ័យប្រកាសឱ្យបានត្រឹមត្រូវ មានតម្លាភាព ប្រសិនបើពេលក្រុមការងារចុះត្រួតពិនិត្យរកឃើញមានជនបរទេសស្នាក់នៅមិនមានប័ណ្ណការងារ និងតម្រូវឱ្យមានការផាកពិន័យតាមច្បាប់របស់កម្ពុជា។